Corporate Team

Manulife is committed to helping people live healthier, more active lives. As part of our sponsorship of the Angkor Wat International Half Marathon in Cambodia, Team Manulife Cambodia is raising money again for the Angkor Hospital for Children (AHC) in 2019.

My Story

ក្រុមហ៊ុន មេនូឡាយហ្វ៍ប្ដេជ្ញាក្នុងការជួយមនុស្សឱ្យរស់នៅកាន់តែមានសុខភាពល្អ និងមានជីវិតកាន់តែសកម្ម។ ជាផ្នែកនៃការឧបត្ថម្ភរបស់យើងនៅក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តនៅក្នុងប្រទេសកម្ពុជា ក្រុមអ្នករត់ប្រណាំងមេនូឡាយហ្វ៍កំពុងរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារអង្គរ (AHC) សម្រាប់ឆ្នាំទីប្រាំមួយនេះ។ 
 
មន្ទីរពេទ្យកុមារអង្គរត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៩ ហើយរីកលូតលាស់ក្លាយជាស្ថាប័នថែទាំសុខភាពទាំងស្រុងក្នុងការព្យាបាលអ្នកជំងឺ រាប់រយនាក់ជារៀងរាល់ថ្ងៃ។ ការព្យាបាល ថ្នាំ និងការតាមដានសុខភាពទាំងអស់ដែលបានផ្ដល់ដោយមន្ទីរពេទ្យកុមារអង្គរមិនមានការគិតថ្លៃនោះទេ។ មន្ទីរពេទ្យនេះពិនិត្យអ្នកជំងឺប្រហែល ៥០០ នាក់ជារៀងរាល់ថ្ងៃ ដោយមានការពិនិត្យជំងឺកុមារទូទៅ គ្រូពេទ្យជំនាញ និងការសង្គ្រោះបន្ទាន់។ មន្ទីរពេទ្យនេះស្ថិតក្នុងចំណោមមន្ទីរពេទ្យបីដែលបង្រៀនអំពីការពិនិត្យជំងឺកុមារនៅក្នុងប្រទេសកម្ពុជា និងកំពុងត្រួសត្រាយផ្លូវសម្រាប់អ្នកផ្ដល់សេវាថែទាំសុខភាពជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។ នៅមន្ទីរពេទ្យកុមារអង្គរ មានវេជ្ជបណ្ឌិតចំនួន ៨០ នាក់ និងគិលានុបដ្ឋាយិកាចំនួន ២០០ នាក់ ហើយបុគ្គលិកពេទ្យទាំងអស់ដែលបម្រើ ការងារពេញម៉ោងគឺជាជនជាតិខ្មែរ។  ការទប់ស្កាត់ការស្លាប់ និងផ្ទុកជំងឺរបស់កុមារ គឺជាចំណុចស្នូលនៃបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ។ បេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរគឺថា នៅថ្ងៃអនាគតកុមារកម្ពុជាទាំងអស់នឹងមានសិទ្ធិទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងដោយករុណាភាព។ នៅគ្រប់ទីកន្លែងដែលពួកគេរស់នៅ និងមិនថាសមត្ថភាពបង់ប្រាក់របស់ពួកគេប៉ុណ្ណានោះទេ។ ជាលទ្ធផល មន្ទីរពេទ្យកុមារអង្គរត្រូវការរៃអង្គាសទឹកប្រាក់សរុបចំនួន ៦,៥ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ ២០១៧ មន្ទីរពេទ្យកុមារអង្គរបានផ្ដល់ការព្យាបាលតាមវេជ្ជសាស្ត្រដល់កុមារមកពីទូទាំងប្រទេសកម្ពុជាចំនួនជាង ១៦០.០០០ នាក់ ហើយយើងមិនអាចធ្វើវាបានដោយគ្មានការគាំទ្រពីទឹកចិត្តសប្បុរសរបស់អ្នកបានទេ។ រាល់ការបរិច្ចាគធ្វើឱ្យមានការផ្លាស់ប្ដូរ។ សូមពិនិត្យមើលការបរិច្ចាគរបស់អ្នកនឹងជួយបានដោយរបៀបណា៖
  • ៦ ដុល្លារ សម្រាប់រយៈពេលប្រឹក្សាសម្រាប់អ្នកជំងឺម្នាក់នៅក្នុងអង្គភាពសង្គមកិច្ច ដើម្បីរៀបចំការវះកាត់ ឬជំនួយក្នុងការធ្វើឱ្យជាសះស្បើយឡើងវិញ
  • ១០ ដុល្លារ សម្រាប់ការប្រឹក្សាសម្រាប់អ្នកជំងឺម្នាក់ជាមួយគ្រូពេទ្យជំនាញផ្នែកបេះដូង និងសួតរបស់មន្ទីរពេទ្យកុមារអង្គរ
  • ៥០ ដុល្លារ សម្រាប់បង្វឹកនិស្សិតបរិញ្ញាបត្រផ្នែកគិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យកុមារអង្គររយៈពេល ២ សប្ដាហ៍
  • ១០០ ដុល្លារ សម្រាប់សោតាទស្សន៍មួយ
  • ២៥០ ដុល្លារ សម្រាប់ការជួយសង្គ្រោះជីវិតរយៈពេលមួយថ្ងៃនៃការសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺ ១ នាក់
  • ៧៥០ ដុល្លារ សម្រាប់ការវះកាត់ជំងឺចំហបេះដូងចំនួនមួយលើក
  • ៥.០០០ ដុល្លារ សម្រាប់ម៉ាស៊ីនស្ទង់ចង្វាក់បេះដូងមួយគ្រឿង ដែលប្រើសម្រាប់ពិនិត្យស្ថានភាពបេះដូងដែលគំរាមកំហែង ដល់អាយុជីវិតកុមារ
សូមជួយយើងក្នុងការធ្វើឱ្យមានការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់កុមារកម្ពុជាតាមរយៈការបរិច្ចាគនៅថ្ងៃនេះ។
--
Manulife is committed to helping people live healthier, more active lives. As part of our sponsorship of the Angkor Wat International Half Marathon in Cambodia, Team Manulife runners are raising money for the Angkor Hospital for Children (AHC).

AHC is committed to providing high quality, compassionate care to children in Cambodia, regardless of their ability to pay. Funds raised by Team Manulife runners will support the hospital's cardiac program to help children in Cambodia live longer, healthier lives.  

Across AHC’s outpatient and inpatient departments, and its intensive care unit (ICU) and surgical ward, AHC sees over 2,000 cardiology cases a year – all of which are possible due to Manulife’s generous support. Together, Manulife and AHC are creating meaningful impact in paediatric heart healthcare in Cambodia. Every dollar makes a difference. Take a look at how your donation will help:
  • $6 One counselling session for a patient in the Social Work Unit to prepare for surgery or aid in recovery
  • $10 Consultation for one patient with AHC's Cardiothoracic specialist
  • $50 Train one Undergraduate Nursing student at AHC for 2 weeks.
  • $100 One stethoscope
  • $250 One day of lifesaving Intensive Care for 1 patient
  • $750 One PDA heart surgery
  • $5,000 One defibrillator machine that treats life threatening heart conditions
Please help us make a difference in the lives of Cambodia's children by donating today!

Recent Donors

Team Members

Comment via Facebook